0

អាមេរិក​ធ្លាប់​ប្រព្រឹត្ត​បទឧក្រិដ្ឋ​សង្គ្រាម​ដោយ​បាញ់​យន្តហោះ​ស៊ីវិល​តែ​មិន​ទទួលខុសត្រូវ

       CamboGroup      July 31, 2014

ក្រោយ​យន្តហោះ​ម៉ាឡេស៊ី​ដឹក​អ្នកដំណើរ​ជិត ៣០០នាក់​បាន​ធ្លា​ក់នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​គេ​សង្ស័យថា​បាន​ធ្លាក់​ដោយ​រង​ការបាញ់​ដោយ​គ្រាប់​មី​ស៊ី​ល មកទល់ពេលនេះ​គេ​មិនទាន់​រកឃើញ​អ្នកទទួលខុសត្រូវ​ចំពោះ​ឧបទ្ទវ​ហេតុនេះ​ទេ។ ការបាញ់​ទម្លាក់​យន្តហោះ​នេះ ត្រូវបាន​សហគមន៍​អន្តរជាតិ​ហៅថា​ជា​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​អ្នកប្រព្រឹត្ត​អាច​ទទួលរង​នូវ​ការផ្តន្ទាទោស​ដោយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ថែមទៀត​ផង។ យ៉ាងណាក៏ដោយ​រដ្ឋាភិបាល​ហូ​ឡង់​បាន​បញ្ជាក់ថា ខ្លួន​ទំនងជា​មិន​យក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដើម្បី​កាត់ទោស​អ្នកទទួលខុសត្រូវ​ក្នុង​ការបាញ់​ទម្លាក់​យន្តហោះ​ឡើយ ដរាបណា​រាល់​ភាគី​ពាក់ព័ន្ធ​មាន​ឆន្ទៈ​ចូលរួម​ការស៊ើបអង្កេត និង​ទទួលខុសត្រូវ​ក្នុង​ការបង្ក​សោកនាដកម្ម​នេះ​ទេ។ បញ្ហា​ប្តឹងផ្តល់​នេះ បាន​រំលឹក​អោយឃើញ​ពី​ពេលដែល​អាមេរិក​បាន​បាញ់​ទម្លាក់​យន្តហោះ​ស៊ីវិល​អ៊ីរ៉ង់​កាល​ឆ្នាំ ១៩៨៨ សម្លាប់​មនុស្ស​ជិត ៣០០នាក់ តែ​ប្រទេស​នេះ​មិន​សូម្បីតែ​សូមទោស​ប្រជាជន​អ៊ីរ៉ង់​ជា​ផ្លូវការ។  ១. សំនួរ៖ កាលពីថ្មីៗនេះ លោកស្រី​ប្រមុខ​ឧ​ត្ត​ម​ស្នងការ​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស បាន​ហៅ ការបាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​ម៉ាឡេស៊ី​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ថា​ជា​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ហើយ​ភាគី​ដែល​បង្ក​សោកនាដកម្ម​នេះ​ក៏​ប្រឈមមុខ​នឹង​ការកាត់ទោស​តាមផ្លូវ​ច្បាប់​ផងដែរ។ តើ​មកទល់ពេលនេះ​ប្រទេស​ដែលមាន​ប្រជាជន​រងគ្រោះ​ដោយ​ការធ្លាក់​យន្តហោះ​នេះ ពិតជា​គ្រោង​នឹងដាក់​ពាក្យបណ្តឹង​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​មែន​ឬទេ​និស្ស័យ? ១.ចម្លើយ៖ ដូចជា​មិនទាន់មាន​ទេ​ឧ​ត្ត​ម មានតែ​ការព្រមាន​ថា​នឹង​ប្តឹង​ទៅកាន់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​តែប៉ុណ្ណោះ។ ម្សិលមិញ​នេះ​រដ្ឋាភិបាល​ហូ​ឡង់​បាន​បង្ហើប​ផងដែរ​ទាក់ទិន​ទៅនឹង​ការដាក់​ពាក្យបណ្តឹង​ស្នើ​សុំអោយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អោយ​បើក​ការស៊ើបអង្កេត​លើ​ឧក្រិដ្ឋ​កម្មនេះ។ ដោយសារតែ​ប្រទេស​ហូ​ឡង់​មាន​ប្រជាជន​ដែលជា​ជនរងគ្រោះ​ច្រើនជាងគេ​នៅក្នុង​ឧបទ្ទវ​ហេតុនេះ ទើប​ហូ​ឡង់​បានលើកឡើង​ពី​ការទទួលខុសត្រូវ​រប​ស់ភា​គី​ដែល​ពាក់ព័ន្ធ​ក្នុងការ​បង្កបញ្ហា​នេះ​ឡើង។ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ហូ​ឡង់ Ivo Opstelten បាន​បញ្ជាក់ថា រដ្ឋាភិបាល​ហូ​ឡង់​ទំនងជា​មិន​ប្រើប្រាស់​តុលាការ​ព្រហ្មទណ្ឌ​អន្តជាតិ​ឡើយ ដរាបណា​ភាគី​ដែល​ជាប់​ពាក់ព័ន្ធ​មាន​ឆន្ទៈ​ក្នុងការ​ទទួលខុសត្រូវ និង សហការ​ការ​ក្នុងការ​ស៊ើបអង្កេត​រក​មូលហេតុ​ច្បាស់លាស់​ដែល​បង្កអោយមាន​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​នេះ។ ដោយឡែក​ប្រទេស​ម៉ាឡេស៊ី ក៏​មិនទាន់​ច្បាស់លាស់​ដែរ…… Read More »

0
iteam_webdesign

WEB DESIGN & DEVELOPMENT

       Service / Web Design      July 28, 2014

When it comes to developing a website that represents you, you know very well that only the best will do! That is exactly where we come in. There are really two options: We could review and adjust your existing site…… Read More »